Two Opposition Lawmakers Assaulted as Protest Turns Violent

VOA Khmer

October 26, 2015

Phnom Penh—two lawmakers from the opposition Cambodia National Rescue Party were seriously injured after they were beaten by protesters outside the National Assembly on Monday.

More than 1,000 anti-opposition protesters had gathered outside the Assembly to demand the removal of Rescue Party President Kem Sokha from office, but while most of the protesters disbanded after delivering a petition to the Assembly, a small contingent remained, waiting for the lawmakers to leave the building after the morning session.

They set upon lawmakers Nhay Chamreoun and Kong Sakphea as they left the building in their vehicles. Both men were beaten and kicked in the head, leaving them bloodied and dazed. (Full article here)

A Short video before the violence

Full Video in Khmer

Article in Khmer

បាតុកម្ម​អហិង្សា​នៅ​មុខ​រដ្ឋសភា​ជាតិ​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះបាន​ប្រែ​ក្លាយ​ជា​ អំពើ​ហិង្សា​ ​ដោយ​ក្រុម​បាតុករ​បើ​ការ​វាយ​តប់​លើ​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ មិនទាន់​មាន​ក្រុម​ណា​ចេញ​មក​អះអាង​ទាក់​ទិន​នឹង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​នេះ​នៅ​ឡើយ​នោះ​ទេ។​

បាតុកម្ម​ដែល​ទាមទារ​ឲ្យ​ដក​តំណែង​លោក​ កឹម សុខា​ ​អនុ​ប្រធាន​គណបក្ស​ជំទាស់ចេញ​ពីតំណែង​អនុ​ប្រធាន​ទី​១​នៃ​រដ្ឋ​សភា​បាន​ផ្ទុះ​ជា​អំពើ​ហិង្សា​ ​ក្រោយ​ពេល​ដែល​បាតុករ​មួយ​ចំនួន​ ​បើក​ការ​វាយ​តប់​លើ​តំណាងរាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​នេះ។​ យ៉ាង​ហោច​ណាស់​មាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ពីរ​រូប​បាន​រង​របួស​នា​ថ្ងៃ​ច័ន្ទ​នេះ។

This slideshow requires JavaScript.

​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទមានក្រុម​អ្នក​តវ៉ា​ប្រឆាំង​លោក ​កឹម សុខា ​ជាង​១.០០០​នាក់​ ​ដែល​គេ​ស្គាល់​ថា​ ជា​អ្នក​គាំ​ទ្រ​គណបក្សកាន់​អំណាច​របស់​លោក ​ហ៊ុន សែន​ ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​រដ្ឋ​សភា​ ​ធ្វើ​ការ​ស្រែក​សុំ​ឲ្យប្តូរ​លោក​ កឹម សុខា​ ​ចេញ​ពី​តំណែងអនុប្រធាន​រដ្ឋសភា។​ ​ក្រុម​អ្នក​តវ៉ាលើក​ហេតុ​ផល​ថា​លោក​ កឹម សុខា​ ប្រើ​នយោបាយ​បោក​ប្រាស់​ និង​លាប​ពណ៌។​

ក្រុម​អ្នក​តវ៉ា​ភាគ​ច្រើន​បាន​រំសាយ​ពី​មុខ​រដ្ឋសភា​ ​ក្រោយ​ពេល​ដែល​តំណាង​រដ្ឋសភា​ចេញ​មក​ទទួល​ញត្តិ។​ ខណៈ​ពេល​ដែល​រថយន្ត​របស់​ក្រុម​តំណាង​ចេញពី​រដ្ឋ​សភា​ ​ក្រុម​អ្នក​តវ៉ា​ ដែល​គេ​ជឿ​ថា​ នៅ​សេស​សល់​ បាន​រារាំង​ ​រថយន្ត​របស់តំណាង​រាស្ត្រគណបក្ស​សង្គ្រោះ​ជាតិ មុន​នឹងអូស​ពួកគាត់​ចេញ​ពី​រថយន្ត​ ធ្វើការ​វាយ​តប់​នោះ។

លោក​ យឹម សុវណ្ណ ​អ្នក​តំណាង​រាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់​ VOA​ ថា​ តំណាង​រាស្ត្រ​ពីរ​រូប​គឺ​លោក​ គង់ សភា​តំណាង​រាស្ត្រ​ខេត្ត​ស្វាយរៀង​ និង ​លោក​ ញ៉យ ចំរើន ​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម​ត្រូវ​បាន​បាតុករ​វាយ​ ទាត់​ធាក់ឲ្យ​របួស​ក្បាល​ និង​ផ្ទៃ​មុខយ៉ាង​ធ្ងន់​ធ្ងរ។​ ​លោក​ យឹម សុវណ្ណ និង​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​ថ្កោល​ទោស​ការ​វាយ​ប្រហារ​លើ​តំណាង​រាស្រ្ត​នៅ​មុខ​ស្ថាប័ន​របស់​ខ្លួន​យ៉ាង​សាហាវ​បែបនេះ។​

«បាទ!​ របួស​ធ្ងន់​ ពី​ព្រោះ​ត្រូវ​ក្បាល។​ ពួក​បាតុករ​ទាំង​នោះ​វាយ ​ទាត់​គាត់​ផង​ ​ធាក់គាត់​ផង​ ហើយ​វាយក្បាល​ និង​មុខ​គាត់​ផង​ ​ហើយ​របួសធ្ងន់​ធ្ងរ​ណាស់​ កំពុង​ព្យាបាល។​ បញ្ហា​ធ្ងន់ធ្ងរ​បែប​នេះ​មិន​គួរ​ទុក​ឲ្យ​មាន​ការ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​នៅ​ក្នុង​ស្ថាប័ន​កំពូល​បែប​នេះ​ទេ។​ ​ខ្ញុំ​ជឿ​ថា ​នឹង​មាន​វិធានការ​ណា​មួយ»។​

លោក​ យឹម សុវណ្ណ​ បាន​បញ្ជាក់​ថា ​អ្នក​ដែល​បើក​ការ​វាយប្រហារ​នៅ​ពេលថ្ងៃត្រង់​នេះ​គឺ​ចេញ​ពី​ក្រុម​អ្នក​តវ៉ា ​ដែល​សុំ​ឲ្យ​រដ្ឋសភាដកលោក​ កឹម សុខា ​ចេញ​ពី​តំណែង​អនុប្រធាន​រដ្ឋសភា​ជាតិ​នោះ។​ ​ក៏​ប៉ុន្តែ​លោក​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា​ ក្រុម​ណា​មួយ​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​វាយ​ប្រហារ​នោះ​នៅ​ឡើយ​ទេ​ ​ដោយ​ទុក​ពេល​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ធ្វើ​ការ​ស៊ើប​អង្កេត​រក​ជន​ដៃ​ដល់។​ ​

«ពី​ព្រឹក​មិញ​មាន​បាតុករ​តវ៉ា​ ​ ហើយ​ថ្ងៃ​ត្រង់​ម៉ោង​១២​ និង​៣០​នាទី​គឺ​ចេញ​ពី​ក្រុម​បាតុករ​ ​មាន​មនុស្ស​មួយ​ក្រុម​តូច​ ​ដែលចេញ​ពី​ក្រុម​បាតុករ​ហ្នឹង ​មកវាយ​ប្រហារ​អ្នក​តំណាង​រាស្ត្រ។​ ​យើង​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ពី​ក្រសួង​មហា​ផ្ទៃ​ថា​ តើ​ការ​ស៊ើប​អង្កេត​នេះ​យ៉ាង​ម៉េច​នៅ​ឡើយ​នោះ​ទេ។​ ​ យើង​ចង់​ទុក​ពេល​វេលា​ឲ្យ​ក្រសួង​មហា​ផ្ទៃ​ធ្វើការ​ស៊ើប​អង្កេត​រក​ជន​ដៃ​ដល់​ ​ហើយ​និង​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ»។​

ក្រុម​អ្នក​ត​វ៉ា​ភាគ​ច្រើន​ ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​រដ្ឋសភា​កាល​ពី​ព្រឹក​ថ្ងៃច័ន្ទ​ បាន​អះអាង​ថា​ ខ្លួន​ជា​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ហើយ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ចំពោះ​លោក​ កឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ ដែល​ធ្លាប់​សន្យា​រឿងឲ្យ​ថវិកា​ដល់​ជន​ក្រីក្រ​ និង​ចាស់​ជរា។​ ​ លើស​ពី​នេះ​ទៀត ​បាតុករ​មួយ​ចំនួន​បានប្រៀបធៀប​លោក​ទៅ​នឹង​ពួក​ខ្មែរ​ក្រហម​ ​ដែល​បង្ក​ភាព​វឹកវរ​ដល់​ប្រទេស​កម្ពុជា​នោះ។

ការ​លើក​ឡើង​របស់​ក្រុម​បាតុករ​គឺ​ស្រ​ដៀង​ទៅ​នឹង​ប្រសាសន៍​របស់លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ដែល​បាន​ថ្លែង​កាល​ពី​សប្ដាហ៍​កន្លង​ទៅ។​ ​ក្នុង​នោះ​លោក​បាន​លើក​ឡើង​ថា​ ប្រទេស​កម្ពុជា​នឹង​អាច​មានសង្គ្រាម​ ​ប្រសិន​បើ​គណបក្ស​ជំទាស់​ឡើង​កាន់​អំណាច​នោះ។​

លោក​ សុខ​ ឦសាន​ អ្នក​តំណាង​រាស្ត្រ​ និង ​ជា​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​កាន់​អំណាច ​បាន​ថ្លែង​ថ្កោល​ទោស​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ។​ ​ ​លោក​បាន​អះអាង​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​ដឹង​ពី​ការ​បង្ក​អំពើ​ហិង្សា​នេះ​ទេ​ ​ព្រោះ​បាតុករ​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នោះ​គឺ​មាន​សមាស​ភាព​មិន​ច្បាស់​លាស់។​

«ខ្ញុំ​មិន​ដឹង​ដែរ​បាទ! ​ តែ​បើ​នរណា​គេ​រក​ឃើញ​ថា​ ជន​ណា​ជា​អ្នក​ប្រព្រឹត្ត​ អាហ្នឹង​អ្នក​ហ្នឹង​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ទៅ។​ ព្រឹក​មិញ​ ​ខ្ញុំ​ចេញ​មក​ជួប​បងប្អូន​ និង​ទទួល​ញ្ញតិ​បងប្អូនគឺ​សួរ​ទៅ​ថា ​សមាសភាព​ចម្រុះ​ទេ​ មិន​មាន​នរណា​នៅ​ក្រោយ​ខ្នង​នោះ​ទេ។​ ​ ហើយ​ដល់​ពេល​ថ្ងៃត្រង់​ម៉ោង​១២​កន្លះ​ ហើយ​ខ្ញុំ​ចេញ​មក​ស្រូត​មក​ផ្ទះ ​ព្រោះ​ឃ្លាន​បាយ​ផង។​ ​ដល់​មក​ដល់​ផ្ទះ ​ទើប​អ្នក​សារព័ត៌មាន​ទូរស័ព្ទ​ មក​សួរ​ហ្នឹង​ ទើប​ខ្ញុំ​មាន​ការ​ភ្ញាក់»។

លោក​ ហ៊ុន មានី​ តំណាង​រាស្ត្រ​របស់​គណបក្ស​កាន់​អំណាច​ និង​ជា​កូន​ប្រុស​ពៅ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​សរសេរ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នា​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ថា៖​

«ខ្ញុំ​មិន​គាំទ្រ​ ​និង​ខ្ញុំថ្កោលទោស​លើ​អំពើ​ហិង្សា​ ​ដែល​ប្រ​ព្រឹត្ត​លើ​ប្រជា​ពលរដ្ឋ​ ​និង​ជា​ពិសេស​លើ​តំណាង​រាស្ត្រ​ ហើយ​សូម​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ ដើម្បី​វែក​មុខ​ ​និង​ដាក់​ទោស​ដល់​ជន​ដៃ​ដល់​ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ទាំង​នេះ​ ស្រប​តាម​គោល​ការណ៍​នីតិរដ្ឋ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា»។​

VOA​ មិន​អាច​ទំនាក់​ទំនង​សុំ​ការ​អធិប្បាយ​ពី​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ និង​ប៉ូលិស​ជាតិ​បាន​ទេ។​

លោក​ អំ សំអាត​ ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ​បាន​បញ្ជាក់​ពី​ការព្រួយ​បារម្ភ​ ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​ទៅលើ​តំណាង​រាស្ត្រ​ដែល​ជា​ «ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ​ និង​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា»។​ ​លោក​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ និង​អាជ្ញាធរ​ស្វែង​រក​ចាប់​ខ្លួន​អ្នកដែល​បើក​ការ​វាយ​ដំ​លើ​តំណាង​រាស្ត្រ​បែប​នេះ។​

«ហើយ​បើ​មិន​អញ្ចឹង​ទេ​ គឺ​យើង​ឃើញ​ហើយ​ឋានៈ​ដល់​ទៅ​តំណាង​រាស្ត្រ​ ដែល​ជា​អ្នក​បង្កើត​ និង​អនុម័ត្រ​ច្បាប់​ ត្រូវគេ​ធ្វើ​ការ​វាយដំ​និង​ប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​ពេល​បំពេញ​កិច្ច​ការងារ​ ដូច្នេះ​បើ​គ្មាន​ការ​ចាត់​វិធាន​ការ​ណា​មួយ​នោះ​ទេ ​អាហ្នឹង​ហើយ​វា​គឺ​ជា​ការ​រើស​អើង​ និន្នាការ​នយោបាយ​បាទ!»។​

លោក​អំ សំអាត​ ​ដែល​ឃ្លាំ​មើល​ការ​ធ្វើ​បាតុកម្ម​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ ​បាន​បញ្ជាក់​ប្រាប់​ VOA​ ​ពី​ភាព​ខុស​ប្លែក​នៃ​ការ​ធ្វើ​បាតុកម្ម​នា​មុខ​រដ្ឋ​សភា​ ​ដោយ​មិន​មាន​វត្ត​មាន​នៃ​ក្រុម​ប៉ូលិស​ប្រឆាំង​កុប្បកម្ម​ ឬ​មិនមាន​ការ​រារាំង​ពី​សមត្ថកិច្ច​អ្វី​នោះ​ឡើយ។​ ​ ក្រុម​បាតុករ​ទាំងនោះ ​ដែល​អះ​អាង​ថា ​ខ្លួន​ជា​តំណាង​ប្រជា​ពលរដ្ឋ​ ​អាច​ធ្វើ​ការ​ដើរ​ក្បួន​ និង​ស្រែក​ហោរ​ ​នា​មុខ​បរិវេណ​រដ្ឋ​សភាជាតិ​ដោយ​សេរី។

ការ​វាយប្រហារ​លើ​ក្រុម​អ្នក​តំណាង​រាស្ត្រ​នេះ​បាន​កើត​មាន​ឡើង​មួយ​ម៉ោង​ក្រោយ​ពេល​ដែល​បាតុករ​ភាគ​ច្រើន​ធ្វើ​ការ​រំសាយ​ និង​វិល​ត្រឡប់​ទៅ​ទី​លំនៅ​រៀងៗ​ខ្លួន​វិញ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s